



ឥណទានខ្នាតមធ្យមត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មខ្នាតមធ្យម។ ជារើយៗ ម្ចាស់អាជីវកម្មទាំងនេះត្រូវបានបដិសេធមិនផ្តល់ការគាំទ្រផ្នែកហរិញ្ញវត្ថុពីធនាគារឡើយ ពីព្រោះម្ចាស់អាជីវកម្មទាំងនេះប្រតិបត្តិការអាជីវកម្មដោយប្រើប្រាស់សាច់ប្រាក់ហើយពុំមានរបាយការណ៍ហិរញ្ញវត្ថុដើម្បីបញ្ជាក់ពីចំណូលរបស់ពួកគាត់ឡើយ។ ទោះជាយ៉ាងនេះក៏ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អមតៈ ខាប់ភីថល ភីអិលស៊ី ក៏នៅតែអាចផ្តល់ប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មទាំងនោះ ដែលមានបំណងដើម្បីធ្វើឲ្យអាជីវកម្មរីកលូតលាស់ និង ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ ។
ឥណទានរហ័ស (Quick Loan) ផ្ដល់ដំណោះស្រាយសាច់ប្រាក់រហ័សទាន់ចិត្ត ដើម្បីជួយសម្រួល និងបំពេញរាល់ការចំណាយប្រចាំថ្ងៃ ក៏ដូចជាការចំណាយបន្ទាន់នានា ជាមួយនឹងលក្ខខណ្ឌងាយស្រួល និងការអនុម័តឆាប់រហ័សបំផុត។
លើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត (Green Energy) អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការប្រើប្រាស់ម៉ូតូ ឬរថយន្តអគ្គិសនី ប្រព័ន្ធសូឡា និងបរិក្ខារសម្ភារៈប្រើប្រាស់អគ្គិសនីឱ្យបានកាន់តែច្រើន
ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនត្រូវបានបង្កើតឡើង សម្រាប់ការទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា ទូរសព្ទដៃ, កំុព្យូទ័រ, ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និងបរិក្ខារក្នុងផ្ទះផ្សេងទៀត។

ទទួលបានបទពិសោធន៍សេវាឥណទានមីក្រូហិរញ្ញវត្ថុដ៏ងាយស្រួលផ្ទាល់ពីទូរសព្ទដៃ iPhone ឬ Android របស់អ្នក។ ស្នើសុំកម្ចី តាមដានការសងត្រឡប់ ស្វែងរកទីតាំងសាខានៅភ្នំពេញ និងគណនាតារាងសងប្រាក់ភ្លាមៗ។